រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពី”ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ”

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពី"ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ" ក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពី"ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ" ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់លើ ១-សេចក្តីព្រាងលើកទី២ នៃផែនទីកំណត់ និងបែងចែកតំបន់គ្រប់គ្រង ២-សេចក្តីព្រាងមាតិការបាយការណ៍ នៃការកំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង និង៣-ចក្ខុវិស័យ បេសកកម្ម គោលបំណង កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព នៃដែនជម្រកសត្វព្រៃតាតៃ៕

អត្ថបទទាក់ទង