/ / /

រដ្ឋបាលខេត្តកោះកុង បានទទួលផ្លែមៀន ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រដ្ឋបាលខេត្តកោះកុង បានទទួលផ្លែមៀន ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក គិត ទៀ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីបែងចែកជូនដល់កងកម្លាំងទាំងបី មន្រ្តីរាជការ ក្រុមគ្រូពេទ្យជួរមុខ អ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ និន្នាការនយោបាយ បក្សពួក សាសនា ជាពិសេសអំឡុងពេលដែលកម្ពុជាកំពុងទទួលរងនូវការញ៉ាំញី ជំងឺកូវីដ-១៩។

លោកជំទាវអភិបាលខេត្ត សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន សូមសម្តេចទាំងទ្វេរ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមមានសុខុមាលភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា និង ជួបពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំស្រែអំបិល បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ១៤៨៣ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំជីខលើ បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៤៨ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    លោក យ៉ង់ យុិន  សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការ ការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

  • ហេង គីមឆន/
    31/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញទទួលប្រតិភូ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកជួបសួរសុខទុក្ខ អបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ