លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត និងមន្រ្តីបច្ចេកទេសខេត្ត បានចូលរួមសម្របសម្រួលកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំពាមក្រសោបឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង០,១៩៧គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការប្រជុំដេញថ្លៃនេះមានក្រុមហ៊ុនចំនួន ០៣ បានចូលរួមដាក់សំណើ ចំណែកក្រុមហ៊ុនដែលដាក់តម្លៃដេញថ្លៃទាបជាងគេ គឺក្រុមហ៊ុន ទឹម រិន រតនៈ។