ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
«««»»»__
ព្រឹកនេះលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានជួបពិភាក្សាការងារមួយចំនួន ជាមួយតំណាងគណ:អុីម៉ាំខេត្ត និងគណ:ចលនាឥស្លាមខេត្តកោះកុង ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើបញ្ហាសុខដុមនីយកម្មសាសនា រួមទាំងការចូលរួមកិច្ចការសង្គម និងការងារមនុស្សធម៌ ជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្តផងដែរ ។