/ / /

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី លោក សាង ស៊ីណេត អភិបាលរងស្រុក ជាប្រធានក្រុមស្រាវជ្រាវកូវីដ-១៩ តំណាង លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយតំបន់ប្រតិបត្តិការសឹករងកោះកុង កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទស្រុក អាជ្ញាធរភូមិឃុំ ប្រជាការពារភូមិអណ្ដូងទឹក ចុះត្រួតពិនិត្យ និងសម្របសម្រួល ដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើង

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី លោក សាង ស៊ីណេត អភិបាលរងស្រុក ជាប្រធានក្រុមស្រាវជ្រាវកូវីដ-១៩ តំណាង លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយតំបន់ប្រតិបត្តិការសឹករងកោះកុង កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទស្រុក អាជ្ញាធរភូមិឃុំ ប្រជាការពារភូមិអណ្ដូងទឹក ចុះត្រួតពិនិត្យ  និងសម្របសម្រួល ដំណើរការ  យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ដល់ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី  ១៨ ឆ្នាំ  ឡើង(សម្រាប់យុទ្ធនាការថ្ងៃទី១) នៅសាលាវិទ្យាល័យបូទុមសាគរ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ  ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាលរង បាននាំយកទឹកសុទ្ធចំនួន ៤០ យួរ នឹងថវិកាចំនួន ១.០៦០.០០០៛(មួយលានប្រាំមួយម៉ឺនរៀល) ប្រគល់ជូនក្រុមគ្រូពេទ្យទាហាន តំបន់ប្រតិបត្តិការសឹករងកោះកុង បន្ទាប់ពីនេះ  លោកអភិបាលរងស្រុកបានផ្ដាំផ្ញើដល់បង ប្អូន អ៊ំ ពូ មីង លោកតា លោកយាយ ដែលទទួលការចាក់វ៉ាក់សាំង រួចហើយ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន  តបតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ហើយសូមអរគុណប្រជាពលរដ្ឋសហការចូលរួមគ្នាដើម្បីគ្រួសារ ដើម្បីភូមិឃុំស្រុក ខេត្តរបស់យើងទងអស់គ្នា និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល  និងក្រសួងសុខាភិបាល

“រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

 ” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ 

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ 

===============

ថ្ងៃសុក្រ ៤ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

សីហា 27, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារដឹកនាំកែទម្រង់រដ្ឋបាលសាធារណៈខេត្តកោះកុង អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/03/2026

    លោក ក្រូច បូរីសីហា អភិបាលនៃគណៈស្រុកបូទុមសាគរ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះសិស្សមធ្យម នៃវិទ្យាល័យបូទុមសាគរ ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ថ្នាក់ខេត្ត និងបានឧបត្ថម្ភថវិកាចំនួន១០០ដុល្លារ សហរដ្ឋអាមេរិក ជាការលើកទឹកចិត្តជូនដល់ក្រុមកីឡាដែលទទួលបានជ័យលាភី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/03/2026

    ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ស្មាច់មានជ័យ ដែលគាំទ្រថវិកាដោយអង្គការ Gavi»។

  • ហេង គីមឆន/
    26/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដើម្បីពិនិត្យ និងពិភាក្សាការងារមួយចំនួន ដែលរដ្ឋបាលខេត្ត កំពុងអនុវត្ត

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    រដ្ឋបាលឃុំជ្រោយស្វាយ  បានរៀបចំធ្វើសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង