លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកថវិការបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណៈភាពនៃកុមារទាំង ៣នាក់ ដែលបានលង់ទឹកស្លាប់កាលពីម្សិលមិញនៅចំណុចលូរទឹកក្បែរការិយាល័យ ភូមិបាលស្រុក ភូមិបឹងព្រាវ និងកំពុងធ្វើពិធីបុណ្យសព នៅវត្តសាលាម្នាង ភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។