ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោកស្រី កាំង ឃីម មន្ត្រីរដ្ឋបាលជលផលថ្នាក់កណ្តាល បានដឹកនាំក្រុមការងារ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ចុះមកឃុំពាមក្រសោប ដើម្បីជួបជាមួយក្រុមប្រឹក្សាឃុំ មេភូមិ និងគណៈកម្មការសហគមន៌ នេសាទតំបន់ឆ្នេរសមុទ្រ ឃុំពាមក្រសោប ដើម្បីផ្តល់បទសម្ភាសន៍ ប្រមូលទិន្នន័យសម្រាប់វាយតម្លៃ ការងារបញ្ជ្របយេនឌ័រ និងពលកម្មកុមារក្នុងវិស័យជលផល នៅសាលប្រជុំសហគមន៍ឃុំពាមក្រសោប ។