/ / /

មន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមពិធីបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកអណត្តិទី៥ របស់ក្រុមហ៊ុនយ៉ាហ្សាគី

ដោយមានការចាត់តាំងពីលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មន្ត្រីអធិការកិច្ចការងារ មានសមាសភាព ២រូប គឺលោក ស វាសនា ប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក វណ្ណ សុខគង់ អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ បានចូលរួមពិធីបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកអណត្តិទី៥ របស់ក្រុមហ៊ុនយ៉ាហ្សាគី។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីអធិការកិច្ចការងារបានបញ្ជ្រាបការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមទប់ស្កាត់ការឆ្លងជំងឺអេដស៍ ប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • ហេង គីមឆន/
    16/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)”ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាល សាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • ហេង គីមឆន/
    16/03/2026

    លោក គិត សុផា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញកិច្ចប្រជុំស្តីពីស្ថានភាពផ្លូវជាតិលេខ ៤៨-៥(វិថីសាយភូថង) ដែលមានទីតាំងស្ថិតនៅស្រុកបូទុមសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យមើលដំណើរការសាងសង់សាលាមតេយ្យសិក្សនៅសាលាបឋមសិក្សាពាមកាយ ស្ថិតក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលជាជំនួយរបស់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    16/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវគ្គឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង