សាខា កកក្រក ខេត្តកោះកុង ៖នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ជូនថវិកា មនុស្សធម៌ រំលែកទុក្ខគ្រួសារសពយោធិន០១គ្រួសារ កំពុងតំកល់ធ្វើបុណ្យ នៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នាឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបានបាត់បង មនុស្សជាទីស្រឡាញ់របស់ភរិយា និងកូនចៅ ទាំងអស់គ្នា និងសូមអោយអ្នកទាំងអស់កុំអស់សង្ឃឹមបន្តប្រកបរបរជីវិតចិញ្ចឹមប្រចាំថ្ងៃអោយបានកាន់តែប្រសើរតទៅថ្ងៃមុខ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះសមាជិកក្រុមគ្រួសារចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តនអនាម័យ និងតាមដានសុខភាពផ្ទាល់ខ្លួន អោយបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ជាចុងក្រោយក្រុមការងារក៏បាន បួងសួងសូមអោយវិញ្ញាណក្ខ័ន្ធលោក បានទៅកាន់សុគតិភពតរៀងទៅ។
ថវិកាដែលសាខាចូលបុណ្យចំនួន២០ម៉ឺនរៀល ។