រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំលេីកទី៤​ ពីចម្ងាយ​ (Zoom) ស្តីពីការពិនិត្យលេីវឌ្ឍនភាពការងារ​ និងទិសដៅការងារបន្តរបស់គណៈកម្មាធិការជំនួយសង្គម។

ព្រឹកថ្ងៃពុធ​ ២រោច​ ខែស្រាពណ៌​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធស័ករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២១​

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំលេីកទី៤​ ពីចម្ងាយ​ (Zoom) ស្តីពីការពិនិត្យលេីវឌ្ឍនភាពការងារ​ និងទិសដៅការងារបន្តរបស់គណៈកម្មាធិការជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់​ និងជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩​ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩​ និងការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍​ ២០​ កុម្ភៈ​ ២០២១។

ជាលទ្ធផល​ទូទាំងប្រទេស​ ១-គ្រួសារដែលមានការលំបាកផ្នែកជីវភាពមានចំនួ​ន​ ១០៨,៩៣០គ្រួសារ​ ស្នេីនឹងទឹកប្រាក់​ ២៧,៨៥៤,៩៦៧,៧០០​៛​ ២-គ្រួសារដែលមានឆ្លងជំងឺកូវីដ-១៩មានចំនួន​ ១១,៩០២គ្រួសារ​ ស្មេីនឹងទឹកប្រាក់​ ៣,៣៩៦,០៤៨,៩០០​៛​ ៣-គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩មានចំនួន​ ៥៦៥គ្រួសារ​ ស្មេីនឹងទឹកប្រាក់​ ៤០៨,៦៥០,០០០​៛​ សរុបរួម:​ ១២១,៣៩៧គ្រួសារ​ ស្មេីនឹងទឹកប្រាក់​ ៣១,៦៥៩,៦៦៦,៦០០៛។

ទិសដៅការងារបន្ត:

-ចូលរួមដោះស្រាយភាពមិនប្រក្រតីរបស់មន្រ្តី​ និងអ្នកទទួលផលសម្រាប់យន្តការបន្ត

-បន្តសហការជាមួយក្រសួង​ និងមន្ទីរផែនការក្នុងការកំណត់អត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីដ-១៩​ ហេីយមានជីវភាពលំបាក

-បន្តសហការជាមួយរដ្ឋបាលរាជធានី​ខេត្ត​ ក្រុង​ស្រុកខណ្ឌ​ និងឃុំសង្កាត់ក្នុងការស្វែងរកអត្តសញ្ញាណគ្រួសារសព

-​ពង្រឹងយន្តការរបស់រដ្ឋបាលថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ​ ដេីម្បីគាំទ្រការអនុវត្តកម្មវិធីអោយមានប្រសិទ្ធិភាព។

អត្ថបទទាក់ទង