រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កោះកុងយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ (កម្ពស់ទឹកភ្លៀង ១៨៥មម) បណ្តាលឱ្យមានទឹកលិចផ្លូវ និងហូរចូលផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន និងនៅជុំវិញផ្សារដងទង់ក្នុងក្រុងខេមរភូមិន្ទ ដោយសារតែហូរមិនទាន់។

ទន្ទឹមនេះដែរ នាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋបាលក្រុង សង្កាត់ និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំស្តារលូ ប្រឡាយ ដើម្បីរំដោះទឹកពេលភ្លៀងខ្លាំង។

សូមអរគុណដល់ពូមីង បងប្អូនប្រជាពលរដ្ឋដែលតែងតែចូលរួម មានចិត្តអំណត់ និងអនុគ្រោះដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចំពោះបាតុភូតធម្មជាតិដែលបានកើតឡើងនេះ។ សូមពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នបន្ថែមចំពោះបាតុភូតធម្មជាតិនារដូវវស្សានេះ។

សូមឱ្យអ្នកបើកបរយានយន្តតូចធំគ្រប់ប្រភេទ មេត្តាបើកបរដោយប្រុងប្រយ័ត្ត ជាពិសេសត្រូវបើកបរក្នុងល្បឿនយឺតៗ ដើម្បីកុំឱ្យទឹកដែលលិចផ្លូវសាចហូរ ហៀរចូលក្នុងផ្ទះប្រជាពលរដ្ឋ។

ជាចុងក្រោយ នាងខ្ញុំសូមគោរព ជូនពរដល់ សម្តេច ឯកឧត្តម លោកជំទាវ ព្រះសង្ឃគ្រប់ព្រះអង្គ លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងជនរួមជាតិទាំងអស់ មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺដ៏កាចសាហាវផ្សេងៗទៀត។
សូមអរគុណ !

អត្ថបទទាក់ទង