/ / /

យុទ្ធនាការផ្សព្វផ្សាយអំពីការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ”រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” នៅឃុំឬស្សីជ្រុំ ឃុំតាទៃលើ ស្រុកថ្មបាំង

ស្រុកថ្មបាំង÷ នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

លោក អន សុធារិទ្ធ អភិបាលស្រុកបានដឹកនាំយុទ្ធនាការផ្សព្វផ្សាយអំពីការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ”រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ដោយដង្ហែរក្បួនចេញពីសាលាស្រុកថ្មបាំង ឆ្ពោះទៅរង្វង់មូលឃុំឬស្សីជ្រុំ និងបន្តដង្ហែរទៅឃុំតាទៃលើ បញ្ចប់យុទ្ធនាការ។ក្ក្ក្នុងប្រយុទការនេះ ​ក្រុមការងារបានអំពាវនាវ ​និង​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ​ក្នុង​ពេល​កន្លងមក​នេះ ​សូម​មាន​ការប្រុង​ប្រយ័ត្ន ​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹម​ត្រូវ​តាម​ការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច។រដរដ្ឋបាលស្រុកបានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​តាម​សេចក្តី​ណែនាំ ​និង​ការសម្រេច​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ​ដែល​ខេត្ត​កោះកុង តម្រូវឱ្យ​មាន​កាតព្វកិច្ច​ពាក់ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/09/2026

    លោកជំទាវ ថាច់ វណ្ណា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការ សកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០

  • រដ្ឋបាលស្រុកកោះកុង/
    22/09/2026

    លោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាលស្រុកកោះកុង​ ដឹកនាំ​កិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    22/09/2026

    លោក សយ សុផល នាយករដ្ឋបាលស្តីទីសាលាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំភូមិអណ្តូងទឹក បានចុះពិនិត្យទីតាំងសាងសង់ពុំមានច្បាប់អនុញ្ញាត ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    22/09/2026

    ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចាប់ផ្តើមដំណើរការផ្តល់ពាក្យសម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ដើម្បីចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ការផ្តល់ពាក្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លើកទី២៣​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីទប់ស្កាត់អំពើហិង្សា លើស្ត្រី លើកទី៤ ឆ្នាំ២០៥-២០៣០