/ / /

កិច្ចប្រជុំ ស្តីពីការរៀបចំវិថីម្ហូបអាហារ សម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សុខ ចាន់គ្រឹះស្នា អនុប្រធានមន្ទីរទេសចរណ៍ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំវិថីម្ហូបអាហារ សម្រាប់ក្រុងខេមរភូមិន្ទ ដោយផ្តោតលើគោលបំណងសំខាន់ៗរួមមាន :
-ធ្វើអោយមានសោភណ្ឌភាពក្រុង
-សម្រួលក្នុងការប្រកបរបរ ទទួលទានរបស់អាជីវករ កាត់បន្ថយភាពក្រីក្រ
-សហការស្វែងរកដៃគូវិនិយោគ ដើម្បីរៀបចំវិថីម្ហូបអាហារ
ក្នុងនោះផងដែរ លោកអភិបាលក្រុង ក៏បានស្វែងយល់អំពីការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងក្នុងការប្រកបរបរប្រចាំថ្ងៃ របស់អាជីវករ និងសំណូមពរអោយអាជីវករទាំងអស់មេត្តាយោគយល់អាធ្យាស្រ័យចំពោះចំនុចខ្វះខាតមួយចំនួនរបស់អាជ្ញាធរ និងជួយថែររក្សាអនាម័យ បរិស្ថាន សួនច្បារ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកទស្សនាក្នុងខេត្តអោយបានកាន់តែច្រើនបន្ថែមទៀត។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និង លោក សុខ ឡាយ ស្មៀនឃុំ អញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង។

  • រដ្ឋបាលស្រុកកោះកុង/
    03/09/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង​

  • ហេង គីមឆន/
    03/09/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

  • ហេង គីមឆន/
    03/09/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និងនាយទាហានជំនាញ ចូលរួមប្រជុំបូកសរុបការងារយោធា សន្តិសុខ ខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ២០២៦ របស់កងទ័ពជើងគោក និងប្រកាសផែនការរៀបចំកែសម្រួលរចនសម្ព័ន្ធបណ្តាផ្នែកសឹករងស្រុក ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្ត

  • ហេង គីមឆន/
    03/09/2026

    លោកនាយកទីចាត់ការផែនការ និងវិនិយោគ និងលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពភាក្សា ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការត្រៀមចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណិតទី៥

  • ហេង គីមឆន/
    03/09/2026

    វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩០ ៥៨៦កន្លែង សម្រាប់អ្នកខេត្តកោះកុង នៅថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ