លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តោល ចុះចែកជូនបងប្អូនប្រជាការពារឃុំកណ្ដោល ជាការលើកទឹកចិត្តក្នុងការបំពេញការងារកន្លងមក ដោយក្នុង១នាក់ៗទទួលបាន អង្ករចំនួន ២៥ គីឡូ មីចំនួន ១កេះ ថវិកា ២០,០០០រៀល មេភូមិទាំង ៥ភូមិក្នុង១នាក់ៗទទួលបាន ថវិកា៤០,០០០រៀល និងប្រគល់ប័ណ្ណសរសើរជូនប្រជាការពារដែលមានស្នាដៃល្អ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!