រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារ នៃសព នូ នៅ(គ្រួសារជនពលី)

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ៤,០០០,០០០រៀល ថវិកាលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសស អ កខេត្ត ចំនួន ៥០០,០០០រៀល ថវិកាអង្គភាពវរលេខ៣ការពារព្រំដែនកម្ពុជា ថៃ ១,០០០,០០០រៀល ថវិកានាយទាហាន នាយទាហានរងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងចំនួន ៥៨០,០០០ រៀល ថវិកាអនុប្រធានស អ កខេត្តចំនួន ៦៥០,០០០រៀល ក្នុងនោះឯកឧត្តម សុខសុវត្តិ ទុម ប្រធានស អ កខេត្តឧបត្ថម្ភថវិកា ៥០០,០០០ រៀល អង្កចំនួន ២បាវតូច មី ១កេសតូច ទឹកសុីអុីវ ១កេស ទឹកត្រី ១កេស ជូនដល់គ្រួសារ នៃសព នូ នៅ(គ្រួសារជនពលី) ជាសមាជិកស អ កនៅភូមិ២ឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង។

អត្ថបទទាក់ទង