តាមការចាត់តាំងពីលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក ក្រូច បូរីសីហាអភិបាលរងស្រុក នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម កើត ប៉ូលីន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ចុះចែកជូនបងប្អូនប្រជាការពារឃុំថ្មស ជាការលើកទឹកចិត្តក្នុងការបំពេញការងារកន្លងមក ដោយក្នុង១នាក់ៗទទួលបាន អង្ករចំនួន ២៥ គីឡូ មីចំនួន ១ កេះ និងប្រគល់ប័ណ្ណសរសើរជូនប្រជាការពារដែលមានស្នាដៃល្អ នាឱកាសនោះ លោក អិក កួន មេឃុំថ្មសបានចូលរួមឧបត្ថម្ភជាថវិកាដល់ប្រជាការពារទាំង៥២នាក់ និងមេភូមិទាំង៥ភូមិក្នុងម្នាក់ទទួលបានថវិកាចំនួន៤០.០០០រៀលសរុបថវិកាចំនួន ២,២៨០.០០០រៀលផងដែរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===============
ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
សីហា 21, 2021