លោក ក្រូច បូរីសីហា អភិបាលរងស្រុក បានដឹកនាំកម្លាំងចំរុះស្រុក សហការជាមួយឧទ្យានជាតិបូទុមសាគរ ចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់រុករានទន្ទ្រានដីព្រៃ នៅចំណុចព្រែកទេពក្តី ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ។
ក្រុមការងារបានធ្វើតំណើរតាមផ្លូវទឹកតាមដងម៉ាត់ព្រែក ចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា មានការកាប់រុករានទន្ទ្រានដីព្រៃដើម្បីធ្វើជារបស់កម្មសិទ្ធ មានទហំប្រហែល ២,៥ ហិកតា និងមានការបោះបង្គោលថ្មធ្វើជាព្រំ ថែមទាំងមានការដាំកូនដូងថែមទៀតហើយតាមការបញ្ជាក់របស់អាជ្ញាធរបានអោយដឹងថា ទីតាំងនោះបានកាប់បំផ្លាញដោយជនមិនស្គាល់មុខ ហើយទីតាំងដីនេះស្ថិតនៅក្នុងអនុក្រឹតលេខ ៣០ អនក្រ.បក និងមានលេខនិយាមកាដូចខាងក្រោម
X=0327354, Y=1227965
X=0327042, Y=1228022
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===============
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១
August 19, 2021