រសៀលថ្ងៃអង្គារ ៩កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ប៊ុត ហ៊ន អនុប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីអមដំណេីរ លោក ធោង ចន្ទ្រា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ បានអញ្ជេីញចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយ ក្រោមប្រធានបទ÷ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”។




