/ / /

លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំក្រុមការងារចុះតាមដានត្រួតពិនិត្យការធ្វេីបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នេីសុំ​ ឆ្នាំ២០២១។

ថ្ងៃចន្ទ​ ៨រោច​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធស័ករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២១​

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ចុះតាមដានត្រួតពិនិត្យដំណើរការធ្វើបច្ចុប្បន្នភាពអត្តញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ឆ្នាំ២០២១និងត្រួតពិនិត្យតាប្លេត នៅឃុំប៉ាក់ខ្លង ពាមក្រសោប និងទួលគគីរ ស្រុកមណ្ឌលសីមា និង ឃុំតាតៃក្រោម ស្រុកកោះកុង ដោយបានពិភាក្សាលើកិច្ចការមួយចំនួនដូចខាងក្រោម៖
១.ការសម្ភាសន៍គ្រួសារក្រីក្រតាមការស្នើសុំ តាមបណ្តាភូមិ ដោយប្រើប្រាស់តាប្លេត(App OD-IDPoor)
២.របាយការណ៍វឌ្ឍភាពការងារ OD-IDPoor ប្រចាំខែកក្កដា និងទិសដៅខែសីហា
៣.ជម្រុញការអនុវត្តការងារផ្តល់ប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា
៤.ដំណើរការរៀបចំបញ្ជីគ្រួសារគោលដៅ ដែលត្រូវសម្ភាសន៍ (គ្រួសារនៅតំបន់បិទខ្ទប់ គ្រួសារមានសមាជិកកើតឬស្លាប់ ដោយសារជង្ងឺកូវីដ-១៩)នាខែសីហា នេះ
៥.ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា នៅលើប្រព័ន្ធតាប្លេត ។
ជាលទ្ធផលទទួលបន្ទាប់ពីកិច្ចប្រជុំពិភាក្សា តាមបណ្តាឃុំទាំង៤ ដូចខាងក្រោម៖

  • បានអនុវត្តត្រឹមត្រូវតាមនិតីវិធីដែលបានកំណត់
  • អជ្ញាធរ យកចិត្តទុកដាក់ អនុវត្តការងារ បានចំគោលដៅ ដោយផ្តោតលើ ក្រុមជនងាយរងគ្រោះ និងគ្រួសាររងផលប៉ះដោសារវិបត្តជង្ងឺកូវីដ-១៩
  • បានដោះស្រាយបញ្ហាប្រឈម និងសំណើសុំសម្ភាសន៍របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
  • ឃុំប៉ាក់ខ្លង បានដកប័ណ្ណក្រីក្រ ចំនួន ៤ គ្រួសារ និងឃុំទួលគគីរ កំពុងប្រជុំត្រួតពិនិត្យពិភាក្សា ដកប័ណ្ណក្រីក្រ ចំនួន ១១ គ្រួសារ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ