ដោយមានការចង្អុលបង្ហាញពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង ដោយមានការចូលរួមជាអធិបតីរបស់ ឯកឧត្តម សៅ ស៊ឹនធួន ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកោះកុង អមដំណើរដោយ លោក ខុម សុខជា អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង លោក ម៉ន ផានិត្យ សមាជិកសមាគមរាជសីហ៍សាខាខេត្តកោះកុង ចុះប្រគល់ផ្លូវបេតុងមួយខ្សែជូនដល់ប្រជាពលរដ្ឋដែលមានទីលំនៅស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែខាងលើត្រូវបានស្ថាបនាដោយប្រើថវិកាបដិភាគ សមាគមរាជសីហ៍សាខាខេត្តកោះកុង ថវិកាសប្បុរសជន និងប្រជាពលរដ្ឋមូលដ្ឋាន។ គួររំលឹកផងដែរថា ផ្លូវមួយខ្សែនេះត្រូវបានប្រគល់ជូនអោយប្រើប្រាស់ជាបណ្តោះអាសន្នដោយរួចមកហើយដោយ ឯកឧត្តម សៅ ស៊ឹនធួន ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកោះកុង កាលពីកំឡុងខែមិថុនា ឆ្នាំ២០២១ និងទើបតែសម្ពោធ និងដាក់អោយប្រើជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ដោយមូលហេតុការរីករាលដាលកូវីដ-១៩ នៅមិនទាន់ធូរស្បើយ។
ពិធីប្រគល់-ទទួល ដោយមានការចូលរួមពីប្រជាពលរដ្ឋ លោកមេឃុំស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ដែលបានយកចិត្តទុកដាក់ពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសូមជូនពរដល់លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ សូមទទួលបានសុខភាពល្អ និងបរវៀសជៀសឆ្ងាយពីកូវីដ-១៩។