រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមប្រជុំពីចម្ងាយ​ Zoom ស្តីពីដំណេីរការរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីជំរឿនសេដ្ឋកិច្ច​ ការងារស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច​ និងការគូរផែនទីជំរឿនជំរឿនសេដ្ឋកិច្ច

ព្រឹកថ្ងៃសុក្រ​ ៥កេីត​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២១​ លោក អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមប្រជុំពីចម្ងាយ​ Zoom ស្តីពីដំណេីរការរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីជំរឿនសេដ្ឋកិច្ច​ ការងារស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច​ និងការគូរផែនទីជំរឿនជំរឿនសេដ្ឋកិច្ច​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ រិន​ វីរៈ​ រដ្ឋលេខាធិការប្រចាំការ​ ក្រសួងផែនការ​ និងទទួលបានការអញ្ជេីញចូលរួមលោក-លោកស្រីប្រធានមន្ទីរទាំង​ ២៥​ រាជធានី-ខេត្ត។

គោលបំណងកិច្ចប្រជុំនេះគឺ​ ដេីម្បីពិភាក្សាការងាររៀបចំបេីកវគ្គបណ្តុះបណ្តាលមន្ត្រីសម្ភាសន៍​ និងមន្រ្តីត្រួតពិនិត្យ​ ក្នុងការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច​ និងគូរផែនទីសេដ្ឋកិច្ចនៅតាមរាជធានីខេត្តទាំង២៥

អត្ថបទទាក់ទង