រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំការិយាល័យទាំង៥ របស់មន្ទីរព័ត៌មាន ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារ

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំការិយាល័យទាំង៥ របស់មន្ទីរព័ត៌មាន ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារ ៖

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រធានការិយាល័យទាំង៥របស់មន្ទីរព័ត៌មមានខេត្តកោះកុង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារកន្លងមក និងជម្រុញគ្រប់ការិយាល័យជំនាញទាំង៥ បន្តយកចិត្តទុកដាក់និងខិតខំបង្កើនកម្រិតសមត្តភាពជំនាញឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រសិទ្ធភាពការងារ។
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ពិសេសក្រោមការដឹកនាំដ៍ឆ្លៀសវៃរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត័មាន លោកបានផ្តល់ឱកាសដល់មន្ត្រីក្រោមឱវាទបានសិក្សាដើម្បីបង្កើនចំណេះដឹងផ្នែកព័ត៌មានវិទ្យា តាមរយៈការអនុញ្ញាតឱ្យមន្ត្រីថ្នាក់ក្រសួង និងថ្នាក់រាជធានី ខេត្ត បានសិក្សាជំនាញព័ត៌មានវិទ្យា តាមរយៈវីដេអូ(Video Ttaining) រៀបចំដោយក្រុមហ៊ុនវន្តសាលាឯ.ក រយៈពេល១ឆ្នាំ ។ នេះគឺដោយសារមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងក្រុមហ៊ុនវន្តសាលាឯ.ក។
លោកប្រធានមន្ទីរបានជម្រុញឱ្យមន្ត្រីការិយាល័យទាំង៥ ត្រូវយកចិត្តទុកដាក់ក្រេបនូវចំណេះដឹងដ៍មានសារសំខាន់នេះ ដើម្បីបង្កើននូវកម្រិតជំនាញសម្រាប់អនុវត្តការងារប្រកបដោយគុណភាព។

អត្ថបទទាក់ទង