រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមស្រុកកោះកុង បាននាំយកអំណោយមួយចំនួន ជូនដល់ក្រុមគ្រួសារ នៃសពរបស់លោក មាស រស់ អនុភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង

អនុសាខាកាកបាទក្រហមស្រុកកោះកុង ដឹកនាំដោយលោក សុខ ភិរម្យ អភិបាលស្តីទី តំណាងលោក ជា សូវី អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកកោះកុង និងមានការអញ្ជើញចូលរួមលោក ហួត សារឹម នាយករដ្ឋបាលស្រុក លោក ដុំ ឈឺន សមាជិកក្រុមប្រឹក្សាស្រុក លោក អ៉ឹង ទូច សមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យកិច្ចការនារីស្រុក និងមន្រ្តីចំណុះសាលាស្រុក បាននាំយកអំណោយមួយចំនួនរួមមាន អង្ករ១បាវ គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ៦០០.០០០រៀល ជូនដល់ក្រុមគ្រួសារ នៃសពរបស់លោក មាស រស់ អនុភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង។

អត្ថបទទាក់ទង