ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយមានការចូលរួម សហការ ជាមួយកំលាំងប៉ូលីសចរាចរណ៍ស្រុកមណ្ឌលសីមា បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដល់កម្មករ កម្មាការិនីរោងចក្រ និងបានណែនាំ ចង្អុលបង្ហាញគន្លងផ្លូវ ដល់អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលស្ថិតនៅទីតំាងភូមិចំាយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។