រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពអាចប្រើប្រាស់បានយូ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ កាត់សម្អាតរុក្ខជាតិអមសងខាងផ្លូវ  ចាប់ពីចន្លោះគ.ម ២៣+០០០ ដល់ គ.ម ២៥+០០០ ។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ២៦+០០០ - គ.ម ៣២+០០០ ។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់គ.ម១២៦+០០០ 

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ស្រោចកៅស៊ូ CRS2 រួចបាចថ្ម១២មម ត្រង់ចន្លោះគ.ម ៣២+០០០ - គ.ម ៣៤+០០០ ។

សូមជួបតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕

រៀបរៀងដោយ : លោក វ៉ា វណ្ណទិត្យ ប្រធានការិយាល័យកិច្ចការទូទៅ #DPWTKK

អត្ថបទទាក់ទង