ថ្ងៃអង្គារ ២កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកោះកុង នៅសាលប្រជុំអាគារ ខ រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក អ៊ុក ភក្ត្រា អភិបាលនៃគណៈអភិបាលរងខេត្តកោះកុង។




