/ / /

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តកោះកុង បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេីកទី៣ ( ដូសជំរុញ AstraZeneca )

ព្រឹកថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
=======✓✓=======
លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឈ្មោះថា អាស្ត្រាហ្សេនីកា (AstraZenaca) ដូសទី៣(ដូសជំរុញ)នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីបង្កើនប្រសិទ្ធភាពទប់ទល់នឹងជំងឺកូវិដ-១៩ ពិសេសប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលកំពុងតែកើតមាននៅលើពិភពលោក និងពេលបច្ចុប្បន្ន កំពុងតែរាលដាលនៅក្នុងរាជធានី ខេត្ត មួយចំនួននៃប្រទេសកម្ពុជា។
ក្នុងឱកាសនេះ លោក ប្រធានក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញតឱ្យមន្ត្រីរាជការដែលជាមន្ត្រីជួរមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងនោះមានខេត្តកោះកុងផងដែរ។
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកោះកុង(អនុគណៈចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង) ជាពិសេសលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ។
សូមអរគុណក្រុមការងារចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ សម្របសម្រួលចាក់វ៉ាក់សាំងនេះ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ អ៊ូ សាន សាយ ឈុំ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ តៅ តឿន ទៀ បាញ់ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ និងលោកស្រី ព្រមនាយទាហាន នាយទាហានរង ពលទាហាន បាននំាយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ ចំនួន ២ វត្ត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦