រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពអាចប្រើប្រាស់បានយូ

::: សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ កាត់សម្អាតរុក្ខជាតិអមសងខាងផ្លូវ ចាប់ពីចន្លោះគ.ម ២៥+០០០ ដល់ គ.ម ២៧+០០០ ។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះគ.ម១៨+០០០ - គ.ម ២៦+០០០ ។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់គ.ម១២៥+៣០០ ។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ស្រោចកៅស៊ូCRS2 រួចបាចថ្ម១២មម ត្រង់ចន្លោះគ.ម ២៥+០០០ - គ.ម ២៧+០០០ ។

សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕

អត្ថបទទាក់ទង