រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការសាលាស្រុក បានអញ្ជើញទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (AstraZeneca) ដូសទី៣ (ដូសជំរុញ)

ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ,មន្រ្តីរាជការសាលាស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំទាំង៣ , ស្មៀនឃុំ, មេភូមិ/ អនុភូមិ និងជំនួយការភូមិ បានអញ្ជើញទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (AstraZeneca) ដូសទី៣ (ដូសជំរុញ) នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

យើងខ្ញុំជាមន្រ្ដីរាជការទូទាំងស្រុកមណ្ឌលសីមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេច តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានផ្ដល់ការចាក់វ៉ាក់សាំង ដូសទី៣ (ដូសជំរុញ) ដល់រដ្ឋបាលស្រុកមណ្ឌលសីមា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសប្រភេទដែលតា Delta។

សូមគោរពជូនសម្ដេច និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទទួលជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងជៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ព្រមទាំងជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្ដដឹកនាំប្រទេសជាតិក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនសម្បូររុងរឿងជារៀងរហូត។

អត្ថបទទាក់ទង