លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ( ដូសជំរុញ AstraZeneca ) នៅទីតាំងមណ្ឌលសុខភាពភ្ញីមាស ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។ ហេីយលោក អភិបាលស្រុក បានណែនាំដល់មន្ត្រីក្រោមឱវាទ ក្រោយពីចាក់វ៉ាក់សាំងរួចរាល់ក៏ដោយត្រូវចូលរួមពាក់ម៉ាស់ លាងសម្អាតដៃ និងរក្សគម្លាតសង្គម ឱ្យបានគ្រប់គ្នា ដេីម្បីជៀសឆ្ងាយពីជំងឺកវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ( ៣ការពារ ៣កុំ ) ។
ប្រភព៖ រដ្ឋបាលស្រុកបូទុមសាគរ
=====================
ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១
សីហា 9, 2021