លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារ នាំយកអំណោយសប្បុរសធម៌ មានសំភារសិក្សា នំកញ្ចប់ ទឹកបរិសុទ្ធ និងថវិកា មួយចំនួន ចែកជូនដល់អ្នកគ្រូ លោកគ្រូ ចំនួន ៩ នាក់ និងសិស្សានុសិស្ស ចំនួន ១០៣ នាក់ ស្រី ៦០ នាក់ សិក្សានៅបឋមសិក្សាដំណាក់ក្របី ភូមិពាមកាយឃុំកោះស្តេច និងសាលាបឋមសិក្សាកូនកុក ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។