ព្រឹកថ្ងៃព្រហស្បត្តិ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក មាស ភីចេ មន្រ្តីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមកិច្ចប្រជុំ ជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា ដែលដឹកនាំដោយ លោក ប៉ែន ប៉ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា លោក រស់ ស៊ីថា ប្រធានការិ.ដនសភ ព្រមទាំងតំណាងឃុំ អនុភូមិ ស្ដីពីការចាក់អាចម៌ដីបំពានមកលើតំបន់វប្បធម៌ ឃុនឆាង ឃុនផែន ដែលសិ្ថតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។





