/ / /

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តតាមខ្លឹមសារនៃសេចក្ដីម្រេចលេខ ០៧៤/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន

ថ្ងៃពុធ ១១រោច​ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២១:០០ នាទីយប់ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋានស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះអនុវត្តតាមខ្លឹមសារនៃសេចក្ដីម្រេចលេខ ០៧៤/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា នៅចំណុចទីតាំងរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • រដ្ឋបាលស្រុកស្រែអំបិល/
    22/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈកម្មវិធី (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំចំនួន៦គ្រួសារ

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ/
    22/09/2026

    លោកស្រី​ សម្បូរ​ សុភា​ ប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប:ខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំកិច្ចរបាយការណ៍ប្រចាំខែកញ្ញា​ និងលើកទិសដៅបន្ត​

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន៥នាក់ ស្រី ៣នាក់

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានជួយឧបត្ថម្ភដល់​គ្រួសារលោក ពីង លី ដែលក្នុងគ្រួសារមានពិការភាពពីកំណើត ហើយមានជីវភាពខ្វះខាត រស់នៅក្នុងភូមិសំរុងតាកែវ