រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំអាជ្ញាធរភូមិ ឃុំចុះណែនាំ ផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិបឹងកាឆាង

ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥:២០នាទីរសៀល លោក ប៉ែន សុផាត អភិបាលរងស្រុក តំណាងឲ្យលោក ប្រាក់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា រួមដំណើរដោយលោកមេឃុំប៉ាក់ខ្លង មេភូមិបឹងកាឆាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ចុះផ្សព្វផ្សាយអំពី÷
ក-សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកោះកុងស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្រ្តខេត្តកោះកុង
ខ-ណែនាំអោយប្រជាពលរដ្ឋចូលរួម អនុវត្តវិធានការសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
គ-និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅបរិវេណវត្តនិគ្រោធារាម(ហៅវត្តចាំយាម)ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
ជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក រស់នៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង