រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកោះកុង ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់កំលាំងអន្តរាគមន៍

តបតាមការចង្អុលបង្ហាញរបស់លោកជំទាវអភិបាលខេត្ត លោក សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង អនុប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ បានចុះជួបសំណាលសំណាល សួរសុខទុក្ខ និងនាំយកអំណោយថវិកា ឧបត្ថម្ភ ជូនកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងកំលាំងអន្តរាគមន៍ នៃកងរាជអវុធហត្ថខេត្ត ដែលបាននឹងកំពុងឈរជើងបំពេញតួនាទីភារកិច្ចបិទខ្ទប់ តាមសេចក្តីសម្រេចលេខ ៨២ស.ស.រ របស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីសម្រេចលេខ ០៧៤ និង ០៧៥ស.ស.រ របស់រដ្ឋបាលខេត្តផងដែរ នៅព្រំប្រទល់ខេត្តកោះកុង-ព្រះសីហនុ ស្ថិតនៅគោលដៅចំណុចអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ជាអនុសាសន៍ ក៏ដូចជាបណ្តាំផ្ញើ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវសហការរវាងគ្នានិងគ្នា និងអនុវត្តសម្រេចបាននូវការងារដែលថ្នាក់ដឹកនាំបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕

អត្ថបទទាក់ទង