រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពុធ សារៀម បានឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល​ និងទឹកពិសាដបចំនួន៥០យួរ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩

ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

លោកខ្លឹម​ គគីរ​ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង​ បានអញ្ជេីញទទួលអំណោយ​របស់លោក ពុធ សារៀម ម្ចាស់សិប្បកម្មផលិតទឹកពិសាដបសាមីចិ ដែលបានឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនរៀល​ និងទឹកពិសាដបចំនួន៥០យួរ ជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩។

សូមគោរពជូនពរលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ វណ្ណៈ សុខៈ  ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង