ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
លោកខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានអញ្ជេីញទទួលអំណោយ ជាថវិការបស់លោក ផាត់ ស៊ុន ម្ចាស់សហគ្រាសធុនតូចផលិតសំបកដបផាត់ស៊ុន ចំនួន ២០០ ដុល្លារ ជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩។
មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុងសូមគោរពជូនពរលោកនិងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។