លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានដឹកនាំកម្លាំង អន្តរាគមន៍ពិសេស ចុះទៅសហការជាមួយ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល បិទខ្ទប់ចំនួន ៣គោលដៅ តាមសេចក្តីសម្រេចលេខ ០៧៥/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ចំនួន ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។