រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បាននាំយកគ្រឿងឧបភោគ បរិភោគ ទៅប្រគេនជូនព្រះសង្ឃគង់នៅវត្តតាតៃក្រោម និងវត្តកោះអណ្ដែត ក្នុងឃុំតាតៃក្រោម ស្រុកកោះកុង។

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានចូលរួមអមដំណើរក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន និងអាល់កុល ម៉ាស ទានព្រះវស្សា និងថវិកាចំនួន ៧៥០ ០០០ រៀល ទៅប្រគេនជូនព្រះសង្ឃចំនួន ២វត្ត គឺវត្តតាតៃក្រោម និងវត្តកោះអណ្ដែត ក្នុងឃុំតាតៃក្រោម ដោយក្នុងមួយវត្តទទួលបានថវិកាចំនួន ៣៥០ ០០០ រៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង