រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការថវិកាកូវីដ-១៩ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ និងប្រចាំឆ្នាំ២០២២ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការថវិកាកូវីដ-១៩ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ និងប្រចាំឆ្នាំ២០២២ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង នៅសាលប្រជុំ ខ សាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីលោកអភិបាលរងខេត្ត ដែលជាប្រធានអនុគណៈកម្មការ និងលេខាធិការនៃអនុគណៈកម្មការ ទាំង១០ នៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីរៀបចំផែនការសកម្មភាព និងថវិកាលម្អិតដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកោះកុង សម្រាប់ត្រីមាសបន្ទាប់នេះ និងគ្រោងសម្រាប់ឆ្នាំ២០២២ ផងដែរ៕

អត្ថបទទាក់ទង