លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត និងលោក ជា ស៊ីវត្រា អនុប្រធានមន្ទីរ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រុមគាំទ្រការងាររៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) ជាមួយក្រុមងាររដ្ឋបាលខេត្តដឹកនាំដោយ លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្ត្រីចំនួន ០២រូប ក្នុងគោលបំណង៖
១-ការត្រួតពិនិត្យសេចក្តីព្រាងគម្រោងសកម្មភាពអាទិភាព គ្រោងប្រេី ប្រាស់មូលនិធិខេត្ត ឆ្នាំ២០២២ ដេីម្បីដាក់ជូនគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត។
២-ត្រៀមរៀបចំផែនការសកម្មភាពជំហ៊ានទី២ នៃដំណេីរការកម្មវិធីវិនិយោគ (២០២២-២០២៤)។
៣-ពិភាក្សាបែងចែកតួនាទីភារកិច្ច ការទទួលខុសត្រូវជាមួយភាគីពាក់ព័ន្ធ សម្រាប់ជំហ៊ានបន្ទាប់។
រដ្ឋបាលមន្ទីរផែនការខេត្ត ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១