វេលាម៉ោង ៨:០០ នាទីព្រឹក លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង អៀង អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក និងអាជ្ញាធរឃុំស្រែអំបិល នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៨វត្ត រួមមានវត្តមាគា៌គិរីស្រែអំបិល វត្តគិរីវ័ន្ត វត្តខ្សាច់ស វត្តសាលាម្នាង វត្តប្រាសាទអង្គរភ្នំខ្លុង វត្តមុនីជីខលើ វត្តជលធីគិរីវ័ន្ត (ហៅវត្តអន់ឆ្អើត) និងវត្តមុនីជលសារាម (ហៅវត្តជ្រោយស្វាយ) ដោយរៀបចំប្រគេនរួមនៅវត្តមាគា៌គិរីស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ក្នុងមួយវត្តមាន៖
+ទានព្រះវស្សា ១គូ
+ជើងពានដាក់ទៀនព្រះវស្សា ១គូ
+អង្ករ ១០០គ.ក្រ
+ទឹកក្រូច ១កេស
+ទឹកផ្លែឈើ ១កេស
+ភេសជ្ជៈបាកាស ១កេស
+ទឹកបរិសុទ្ធវីតាល់ ១កេស
+ទឹកស៊ីអ៊ីវ ១យួរ
+ទឹកត្រី ១កេស
+ត្រីខ ៣យួរ
+មី ២កេស
+ម៉ាស ៦ប្រអប់
+អាកុល ៥លីត្រ
+ដបបាញ់កុល ១ដប
+បច្ច័យ ២០០.០០០រៀល
ក្នុងនោះ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជាការនៃរដ្ឋបាលស្រុក ចូលរួមបច្ច័យក្នុងមួយវត្តចំនួន ៤៥៥.០០០រៀល។
ប្រភព: ឡូ រដ្ឋា











