រដ្ឋបាលមន្ទីផែនការខេត្ត ព្រឹកថ្ងៃអង្គា ៣រោច ខែទុតិយាសឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមប្រជុំពីចម្ងាយ Zoom ស្តីពីដំណេីរការរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីជំរឿនសេដ្ឋកិច្ច ការងារស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច និងការគូរផែនទីជំរឿនជំរឿនសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងទទួលបានការអញ្ជេីញចូលរួមលោក-លោកស្រីប្រធានមន្ទីរទាំង ២៥ រាជធានី-ខេត្ត។
គោលបំណងកិច្ចប្រជុំនេះគឺ ដេីម្បីពិភាក្សាការងាររៀបចំបេីកវគ្គបណ្តុះបណ្តាលមន្ត្រីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យ ក្នុងការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច និងគូរផែនទីសេដ្ឋកិច្ចនៅតាមរាជធានីខេត្តទាំង២៥។