រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សាឃុំត្រពាំងរូង បាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តត្រពាំងរូង និងវត្តកោះកុងក្នុង

ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សាឃុំ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិដីទំនាប និងលោកមេភូមិកោះកុងក្នុង ដោយបាននាំយកនូវអំណោយទេយ្យទាន របស់ លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ២វត្ត ក្នុងនោះវត្តត្រពាំងរូង ទទួលបានអង្ករ ១ បាវ ទឹកសុទ្ធ ៥ កេស នឹង ៥ យួរ ទឹកត្រី ២ កេស មី ១ កេស ត្រីខកំប៉ុង់ ១ យួរ និងវត្តកោះកុងក្នុង ទទួលបានមានអង្ករ ១ បាវទឹកសុទ្ធ ៥ កេស និង ៥ យូរ ទឹកត្រី ២ កេស មី ១ កេស ត្រីខ ១យួរ និងប្រេងម៉ាស៊ូត ១ កាន (៣០លីត្រ)។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង