/ / /

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមការងារថ្នាក់ស្រុក​ចុះជួបសំណេះសំណាល​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក​នៅតាមខ្នងផ្ទះ ក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង​ ខេត្តកោះកុង​

ស្រុកកោះកុង ៖ នៅព្រឹក​ថ្ងៃអាទិត្យ ១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងជា​អនុប្រធាន​គណៈកម្មាធិការ​អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានដឹកនាំក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជាស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំជ្រោយប្រស់ អញ្ជើញ​ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​នូវអំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើ​ចត្តាឡីស័ក​នៅតាមខ្នងផ្ទះចំនួន ០៦ខ្នងផ្ទះ ស្មើនឹង ០៧គ្រួសារ នៅក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់​ ស្រុកកោះកុង ខេត្តកោះកុង។  អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន អង្ករ២៥គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប ប្រេងឆា ១ដប ស្ករស ១គីឡូក្រាម មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ២យួរ និងត្រីខកំប៉ុង ១ឡូ។​

ទន្ទឹម​ជាមួយ​គ្នានោះផងដែរ លោកស្រី អភិបាលរងស្រុកកោះកុង​ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារ​គ្រូពេទ្យ​ដែលប្រចាំការព្យាបាល​អ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅ​ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នាំបានយកនូវទឹកសុទ្ធ​ចំនួន ២០យួរ ប្រគល់ជូនក្រុមគ្រូពេទ្យផងដែរ។​

រូបភាព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។