/ / /

ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ក្តារមឈូសចំនួន១២០ក្តារមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកោះកុង

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងអនុប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ និងជាតំណាងលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ លោក សំ ផល្លី ជាលេខាធិការនៃអនុគណៈទី១០ របស់រដ្ឋបាលខេត្តកោះកុង លោកជំទប់ទី១ សង្កាត់ស្មាច់មានជ័យ លោកមេឃុំបឹងឃុនឆាង និងប្រជាការពារក្រុងខេមរភូមិន្ទប្រមាណ១០នាក់ បានចូលរួមប្រគល់ ទទួលក្តារមឈូស ចំនួន១២០ក្តារមឈូស។ ដោយមានការគិតគូរយ៉ាងដិតដល់ និងការទទួលខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអំពីស្ថានភាពជំងឺកូវីដ-១៩ទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ក្តារមឈូសចំនួន១២០ក្តារមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តកោះកុងសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
ក្នុងនោះដែររដ្ឋបាលខេត្តបានធ្វើការបែងចែកទៅតាមបណ្តាស្រុកមួយចំនួនដូចជា:
១-ស្រុកស្រែអំបិលទទួលចំនួន៥០ក្តារមឈូម
២-ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាទទួលបានចំនួន៧០ក្តារមឈូស។
ជាចុងក្រោយនេះ ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពកូវីដ-១៩ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានគិតគួរដល់សុខ ទុក្ខ ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកលំបិននាសម័យកាលជំងឺកូវីដ-១៩នេះ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    07/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានសហការជាមួយកម្លាំងប្រជាការពារ ចុះការពារ និងធ្វើសណ្តាប់ជូនក្រុមហ៊ុនរថយន្តហ្វដ ដឹកនាំដោយលោក រិទ្ធ រក្សាមង្គល ម្ចាស់ក្រុមហ៊ុនរថយន្តហ្វដ ចុះមកចែកអំណោយដល់សិស្សានុសិស្សសាលាបឋមសិក្សាភូមិកោះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»