ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ និងទទួលមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មជ្ឈមណ្ឌល ស៊ូនឹង ពីមូលនិធិ ឆ្នាបាត់ ដើម្បីត្រៀមពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។
ការរៀបចំមជ្ឈមណ្ឌល ស៊ូននឹង សម្រាប់ពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ ដោយមានការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងមានការជួយជ្រោមជ្រែងពីឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនជាច្រើនរូបទៀត ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរខេត្ត ក្រុង មន្ទីរ អង្គភាព និងមន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្ត។ នេះជាទីតាំងត្រៀមសម្រាប់ពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ ដោយមានការគាំទ្រពីមូលនិធិ ឆ្មាបាត់ រហូតសម្រេចបានមជ្ឈមណ្ឌលនាពេលនេះ ដោយបានបំពាក់នូវសម្ភារៈ និងបរិក្ខារជាច្រើនស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕