រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំកោះកាពិបានចាត់ក្រុមការងារ បន្តធ្វើសកម្មភាពតាមដានការចេញ-ចូល របស់ប្រជាពលរដ្ឋគ្រប់ភូមិទូទាំង ឃុំ។

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលមកក្នុងសហគមន៍អាជ្ញាធរឃុំ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការណែនាំ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងបន្តតាមដានការចេញចូលរបស់ប្រជាពលរដ្ឋគ្រប់ភូមិទូទាំង

ឃុំ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង