ថ្ងៃសុក្រ ១៤កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
លោក ប៊ុត ហ៊ន អនុប្រធានមន្ទីរផែនការតំណាងអោយលោកប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងផ្តល់សម្ភារថវិកាមួយចំនួនដល់មន្ត្រីមន្ទីរផែនការ ០៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលវិទ្យាល័យកោះកុងមានដូចជា៖ ថវិកាម្នាក់ៗចំនួន ២៥០,០០០៛ មីកំប៉ុងម្នាក់ៗចំនួន ០២ឡូ ទឹកបរិសុទ្ធសិង្ហម្នាក់ៗចំនួន ០២យួរ នំប្រៃផ្អែមម្នាក់ៗចំនួន ០២ប្រអប់ ម្សៅថ្នាំវីតាមីនសេម្នាក់ៗចំនួន ០១ប្រអប់=៥០កញ្ចប់ និងថ្នាំបៀបវីតាមីនសេម្នាក់ៗចំនួន ០៣បន្ទះ។