នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ យ៉ន តុលា និងក្រុមគ្រួសារ និងលោកស្រី អ៊ុក លីឈីអៀង និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានចូលរួមឧបត្ថមអង្ករ២៥០គីឡូក្រាម ទឹកបរិសុទ្ធ៥០យួរ មី១០កេស ត្រីខ១០យួរ និងម៉ាស០១កេសធំ ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក យ៉ន តុលា នឹងក្រុមគ្រួសារ និងលោកស្រី អ៊ុក លីឈីអៀង និងស្វាមី ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: ឡូ រដ្ឋា